ខេត្តបន្ទាយមានជ័យៈពលរដ្ឋប្រុស ស្រីចំនួន ១២២នាក់ ចាញ់បោកមេខ្យល់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១៤និង១៥នាទីនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ។
សមត្ថកិច្ចបន្តថាៈដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត សរុបចំនួន ១២២នាក់ ក្នុងនោះស្រី ៤៤នាក់ និងកុមារ ១៤នាក់ ។ ជាមួយគ្នានេះផងដែរ ក៏បានចែកនំប៉័ង ទឹកសុទ្ធដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម ទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។
អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕វណ្ណា









