កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបក្លិបបុកបីយ៊ែ បង្កប់ល្បែងខុសច្បាប់ ឃាត់ខ្លួនមនុស្ស២៩នាក់

ចែករំលែក៖

(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះបង្ក្រាបក្លិបបុកបីយ៊ែ បង្កប់ល្បែងខុសច្បាប់មួយកន្លែង នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសសរុប២៩នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពី ឯកឧត្តម ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ 

លោក សេង គន្ធ អភិបាលខណ្ឌដូនពេញ បានប្រាប់ ថា ក្រោយទទួលបានព័ត៌មានពីក្លឹបបុកបីយ៊ែខាងលើមានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅបង្ក្រាបតែម្តង។ 

លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ទៀតថា ជាលទ្ធផលនៃប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់មនុស្ស២៩នាក់ ក្នុងនោះជនជាតិចិន១១នាក់ ភូមាម្នាក់ និងខ្មែរ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ 

...

សម្រាប់មនុស្ស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print