ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រាបេីក រថយន្ដ RANGE ROVER បេីក បុក របាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ រថយន្ដ រងការ ខូចខាត ផ្នែក ខាង មុខ ។
ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង នាទី ១២:០០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះ មុនីរ៉េត (២១៧) សង្កាត់ ផ្សារ ដើម គ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់ បេីក រថយន្ដ RANGE ROVER ពាក់ ផ្លាក លេខ ភ្នំពេញ 2AN-6566 បេីក បុក របាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ រថយន្ដ រងការ ខូចខាត ផ្នែក ខាង មុខ ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ស ជី
...










