ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ សូមជំរាបទៅលោក Ma Chettra មេត្តាជ្រាបថា ចំពោះការលើកឡើងរបស់លោកពាក់ពន្ធ័និង Page ស្នងការដ្ឋាននគរបាលខេត្តកំពតដែលខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃនេះ ហើយមិនបានដាក់រូបអង្គភាពបែរជាដាក់រូបខ្ញុំទៅវិញ ។ សូមជំរាបជូនលោកថា Page នេះជា Page ដែលខ្ញុំប្រើប្រាស់ផ្ទាល់ខ្លួនសំរាប់ទទួលនូវពត៏មានផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ និងដើម្បីផ្តល់ជូននូវពត៏មានផ្សេងៗទៅបងប្អូនប្រជាពលរដ្ឋវិញដូចគ្នា ។ ខ្ញុំសូមអរគុណចំពោះការលើកឡើងរបស់លោក ហើយខ្ញុំនិងប្តូររូបរបស់ខ្ញុំចេញវិញ ៕
ដោយ ៖ សិលា









