ភ្នំពេញ៖ មនុស្ស៨នាក់ និងថ្នាំញៀនចំនួន៣កញ្ចប់ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០០៦ នៅចំណុចពីរទីតាំងផ្សេងគ្នា គឺចំណុចគល់ស្ពានអាកាស៧មករា និងតាមបណ្ដោយផ្លូវ២០០៤ ត្រង់កន្លែងដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ដើម្បីកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕
...
ដោយ៖ តុង សីហា