នារីម្នាក់​ឈប់ម៉ូតូចូលទិញថ្នាំពេទ្យ ស្រាប់តែចោរមកកាច់កម៉ូតូ ត្រូវអ្នកជិតខាងឃើញទាន់នាំគ្នាឡោមព័ទ្ធចាប់បានម្នាក់​

ចែករំលែក៖

ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ស​ពួក​២​នាក់ ត្រូវ​បាន​ពលរដ្ឋ​ចាប់​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយជើង​ រួច​ប្រគល់​ឱ្យសមត្ថកិច្ច​យក​សួរ​នាំ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​កាច់​ក​ម៉ូតូ​ហុងដា​ស្កុបពី​ របស់​នារី​ម្នាក់​មិន​បាន​សម្រេច ។

ហេតុការណ៍​នេះ​បាន​កើ​ត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះ​លក់ ថ្នាំ ពេទ្យ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ​មាន​ជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យ និង​ជន​រង​គ្រោះ​មិន​ឲ្យស្គាល់​អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹង​ថា សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និច ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1KI-8686 ជា​របស់ ជន​​សង្ស័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា មុន​ពេល​កើត​ហេតុ បាន​ឃើញ​នារី​​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1LR- 4768 បាន​ជិះ​មក​ឈប់ ហើយ​ចូល​ទៅ​ទិញ​ថ្នាំ​ពេទ្យ​ផ្ទះ​ខាង​លើ ខណៈ​ពេលនោះ ក៍​ស្រាប់​តែ​បុរស​ក្រុម​ជន​សង្ស័យ ៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រីម១គ្រឿង និងម៉ូតូ​ស៊ុ​យ​សុ​គីនិច​ មក​ទី​តាំង​កើ​ត​ហេតុ ដោយ​ជន​សង្ស័យ​ម្នាក់ បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ តែ​ចៃដន្យ ត្រូវ​បាន​ពលរដ្ឋ​រស់​ក្បែរ​នោះ​ឃើញ​ហេតុការណ៍ ក៍​ស្រែក​ឆោឡោ​រត់​ស្ទាក់​ចាប់​បាន​ម្នាក់ ចំណែកបក្ខ​ពួក​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ ហុង​ដា ឌ្រី​ម រត់គេច​ចោល​គ្នីគ្នា​បាត់ ស្រមោល ។

ករណី​នេះ​ផង​ដែរ ជនសង្ស័យ​ដែរ ត្រូវ​ពលរដ្ឋ​ឃាត់​បាន ហើ​យ​ក៍​នាំ​គ្នា​ក៍​នាំ​គ្នីគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើ​ង ទើប ទាក់ទង​ហៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​យក​ទៅ​សួរ​នាំ​តាំង​ជំនាញ​ផង​ដែរ ។

...

ក្រោយ​កើ​ត​ហេតុ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​សួរនាំ និង​ដាក់​​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print