ខេត្តស្ទឹងត្រែង ៖ កិច្ចប្រជុំត្រួតពិនិត្យសមាសភាពរចនាសម្ព័ន្ធគ្រប់គ្រងគណៈកម្មាធិការគណបក្ស សាខាគណបក្ស គណៈកម្មការគ្រប់គ្រងសមាជិកគណបក្ស និងយុវជនគណបក្ស ក្នុងរចនាសម្ព័ន្ធគណបក្សស្រុកបុរីអូរស្វាយសែនជ័យ
ដើម្បីអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ
ក្រោមការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស ដោយខិតខំរក្សា និងពង្រឹងប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ និងដើម្បីសម្រេចបានចំនួនអាសនៈឱ្យកើនលើសចំនួនអាសនៈដែលមានបច្ចុប្បន្ន គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យសមាសភាពក្នុងរចនាសម្ព័ន្ធគ្រប់គ្រង និងដាក់ចេញនូវអនុសាសន៍ដឹកនាំអនុវត្តការងារបន្ត។
ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ៕
ដោយ ៖ សិលា










