ភ្នំពេញ៖ រោងស្នាក់នៅរបស់អ្នកមេីលការខុសត្រូវតារាងបាល់ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ទីតាំងខាងលេីមានឈ្មោះ វុធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅទីតាំងខាងលេី ។
តាមសម្តីម្ចាស់ទីតាំងខាងលេីបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានចេញពីរោងដោយទៅរកទិញផ្លែឈេីទុកសែនថ្ងៃសិល បន្ទាប់មកស្រាប់តែមានគេខលប្រាប់ថារោងរបស់គាត់ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហេីយ។
បន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីបានចុះទៅដល់ទីតាំងចំនួន២គ្រឿងដេីម្បីអន្តរគមន៍ ។
...
ក្នុងហេតុការណ៍ខាងលេីរងការខូចខាតរោងមួយខ្នងទាំងស្រុងនិងលុយចំនួនជាង២លានរៀលដោយមិនមានមនុស្សរងរបួសនិងរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ៕ដោយ៖សុខាសែនជ័យ










