សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើឯកសារផែនការសហប្រតិបត្តិការ

ចែករំលែក៖

ទីក្រុង​ហាណូយ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ៖ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ ២០២៦-២០៣០ រវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ 

សូមជម្រាបជូនថា​ នាព្រឹកថ្ងៃចន្ទ ទី៨ មិថុនា ២០២៦នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំដោយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះសម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។ 

​នាឱកាស​នោះ​ដែរ​ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print