ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាក MG 7មួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅប៉ះឡំប្រឺតាមួយគ្រឿងរួចបន្តល្បឿនទៅបុកពីមុខម៉ូតូពេញទំហឹងធ្វើអោយនារីមានផ្ទៃពោះ៤ទៅ៥ខែ ម្នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថុនាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:១៤នាទីយប់ថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក MG7 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BZ-3730 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតមកខាងឆ្វេងដៃទៅប៉ះឡំប្រឺតាមួយគ្រឿងបើកទិសដៅបញ្រ្ចាស់គ្នារងការខូចខាត រួចបន្តទៅបុកចំពីមុខម៉ូតូមួយគ្រឿងទៀតម៉ាក HONGDA SUPER CUBពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ 1ML-1275ជិះដោយពីរនាក់ប្តីប្រពន្ធក្នុងទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជើង បណ្តាលឲ្យនារីជាប្រពន្ធមានផ្ទៃពោះ ៤ ទៅ៥ ខែរងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗរីឯបុរសជាប្តីរងរបួសស្រាល ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្ដោះសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកកង់បីរងការខូចខាតតិចតួចក៏ម្ចាស់បានបន្តល្បឿនបើកចេញពីកន្លែងកើតហេតុតែម្ដង៕ ដោយ ៖ ភារ៉ា ដង្កោ










