អង្គការមូលនិធិបង្ការរបូស អាស៊ី និងក្រុមហ៊ុនឈេហ្វរ៉ុន បន្តគូសគំនូរអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅលើជញ្ជាំងសាលាដើម្បីលើកកម្ពស់ឥរិយាបថសុវត្ថិភាពចរាចរណ៍ រាជធានីភ្នំពេញ-ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៥

ចែករំលែក៖

ដើម្បីលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងបង្កើតឲ្យមានជារូបភាពលក្ខណៈវិជ្ជមានអំពីសុវត្ថិភាពចរាចរណ៍ក្នុងការរំលឹកដល់សិស្សានុសិស្ស ក្រុមហ៊ុន ឈេហ្វរ៉ុន និងអង្គការមូលនិធិបង្ការរបួសអាស៊ីបានគូសគំនូរអំពីសុវត្ថិភាពចរាចរណ៍នៅលើជញ្ជាំងសាលារៀនចំនួនពីរក្នុងរាជធានីភ្នំពេញ។ ពិធីប្រកាសផ្តើមបានប្រព្រឹត្តនៅថ្ងៃនេះ ដើម្បីបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធី។

ក្រុមហ៊ុនឈេហ្វរ៉ុនបានឧបត្ថម្ភគាំទ្រទៅលើការលាបរបង និងជញ្ជាំងសាលា រួមជាមួយនិងការគូសគំនូរ នៅសាលាបឋមសិក្សាភូមិ៧ និងសាលាបឋមសិក្សាវឌ្ឍនវិជ្ជា។ ផ្ទាំងគំនូរអប់រំដែលគូសនៅលើជញ្ជាំងសាលា និងរបងសាលារៀននីមួយៗមានចំនួនជាង៦ផ្ទាំងនឹងឆ្លុះបញ្ចាំងពីសុវត្ថិភាពចរាចរណ៍ ដូចជាការ​ពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ និងសារអប់រំសំខាន់ៗសម្រាប់សុវត្ថិភាពរបស់អ្នកថ្មើរជើង។ រូបភាពទាំងនេះក៏បានលើកទឹកចិត្តឲ្យមាតាបិតា អាណាព្យាបាលសិស្សយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកូនៗរបស់គាត់បន្ថែមទៀតនៅពេលធ្វើដំណើរនៅលើដងផ្លូវ ពេលទៅ និងមកពីសាលារៀន ហើយជាពិសេសគឺគំនូរពីការលើកទឹកចិត្តដល់ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ក៏បានគូសនៅលើជញ្ជាំងសាលារៀនដែរ។

ការគូសផ្ទាំងគំនូរនៅលើជញ្ជាំង និងការលាបរបងសាលាគឺជាផ្នែកមួយនៃអង្គពិធីនៅថ្ងៃនេះ។ ក្រោមការអនុវត្តគម្រោងកាលពីពេលមុន ក្រុមហ៊ុនឈេហ្វរ៉ុន បានផ្តល់អំណោយមួកសុវត្ថិភាព១,៥០០មួក ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យចំនួន៣កាលពីឆ្នាំសិក្សា ២០១២-២០១៣ និងមួក សុវត្ថិភាពចំនួន៩០០មួកដល់វិទ្យាល័យចំនួន២ផ្សេងទៀតកាលពីឆ្នាំសិក្សា២០១៣-០១៤ រួមជាមួយនឹង សកម្មភាពអប់រំអំពីសុវត្ថិភាពចរាចរណ៍។

លោក Hwang Chung Wo Daniel, Manager Cambodia Products នៃក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីតបានមានប្រសាសន៍ថា៖ “ការរឹតបន្តឹងស្តីពីឥរិយាបថត្រឹមត្រូវនៃសុវត្ថិភាពចរាចរណ៍ គឺមានសារៈសំខាន់ស្មើនឹងការអប់រំ”។ លោកបានបន្ថែមទៀតថា៖ “យើងចង់ឲ្យមានភាពប្រាកដថាសិស្សានុសិស្សបានចងចាំនូវសារៈសំខាន់នៃជំនាញសុវត្ថិភាពចរាចរណ៍។ ហើយគំនូរអប់រំដ៏ល្អនៅលើជញ្ជាំងទាំងអស់នេះនឹងដើរតួនាទីមួយក្នុងការដាល់តឿន និងលើកទឹកចិត្តដល់សិស្សានុសិស្ស”។

លោកស្រី ឯក វណ្ណតារ៉ា នាយិកាសាលាបឋមសិក្សាវឌ្ឍនវិជ្ជាបានមានប្រសាសន៍ថា៖ “ផ្ទាំងគំនូរនៅលើជញ្ជាំងទាំងនេះបង្ហាញពីភាពរីករាយក្នុងការបង្កប់អត្ថន័យអប់រំជាច្រើន ហើយសិស្សានុសិស្សរបស់យើងស្រលាញ់ចូលចិត្តរូបភាពទាំងនេះណាស់! យើងមានក្តីរំភើបរីករាយណាស់ដែលបានឃើញនូវរូបភាពអប់រំដ៏ល្អដែលរំលឹកពីសុវត្ថិភាពចរាចរណ៍ដល់កុមារនៅជុំវិញសាលារៀនជារៀងរាល់ថ្ងៃ។ រូបភាពអប់រំនៅលើជញ្ជាំងទាំងនេះមានតួនាទីសំខាន់ណាស់ក្នុងការរំលឹកដល់សិស្សានុសិស្សរបស់យើង”។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ផ្ទាំងគំនូរអប់រំនៅលើជញ្ជាំងទាំងនេះគឺជាវិធីសាស្រ្តអប់រំមួយដែលបង្កប់នូវភាពសប្បាយរីករាយផង​ និងចែក រំលែកនូវសារអប់រំសុវត្ថិភាពចរាចរណ៍ដើម្បីសង្រ្គោះជីវិតកុមារ។ យើងខ្ញុំសូមសំដែងនូវអំណរគុណដល់​ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ក្នុងការថែរក្សាសុវត្ថិភាពកុមារនៅលើដងផ្លូវពេលធ្វើដំណើរទៅមកសាលារៀន”។

20150703-085843.jpg

20150703-085838.jpg

20150703-085847.jpg

20150703-085851.jpg

20150703-085856.jpg

...

20150703-085901.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print