ខេត្តបន្ទាយមានន័យ ៖ បើសិនថៃចង់ប្រកាសលុបសន្ធិសញ្ញាព្រំដែនជាមួយកម្ពុជា គឺស្មើនឹងប្រកាសលុបព្រំដែនជាមួយឡាវ ពីព្រោះព្រំដែនកម្ពុជា-ថៃ, ព្រំដែនថៃ-ឡាវ ចងភ្ជាប់ដោយអនុសញ្ញាបារាំង-សៀម ១៩០៤ និងសន្ធិសញ្ញា១៩០៧។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ថ្លែងដូច្នេះ បន្ទាប់ពីអនុទីន ប្រកាសមិនទទួលស្គាល់អនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម។
សម្ដេចតេជោ ៖«ថៃធ្វើរបងព្រំដែនក៏ធ្វើទៅ ប៉ុន្តែត្រូវលើដីថៃ កុំធ្វើលើដីខ្មែរ»។ សម្ដេចថ្លែងដូច្នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានផ្សាយពីសកម្មភាពថៃធ្វើរបង ហើយពលរដ្ឋព្រួយបារម្ភថាធ្វើលើដីខ្មែរ។
សម្ដេច ហ៊ុន សែន ទម្លាយថា ព្រះមហាក្សត្រកម្ពុជា សម្រេចលុបចោលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហុងគ្រី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ព្រោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃមិនល្អប្រសើរ និងព្រះអង្គមានទឹកព្រះទ័យអាណិតស្រឡាញ់ពលរដ្ឋរងគ្រោះ ។
នៅចំពោះមុខប្រជាពលរដ្ឋភៀសសឹក នៃមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា មណ្ឌលភៀសសឹកនេះ នឹងក្លាយជាសម្បត្តិផ្ទាល់ខ្លួនរបស់បងប្អូន ប្រជាពលរដ្ឋ បើទោះបីជាពួកគាត់បានវិលត្រឡប់ទៅផ្ទះដើមពួកគាត់វិញក៏ដោយ ៕
ដោយ ៖ សិលា










