លោក ឃួង ស្រេង៖ ស្នើឱ្យគណៈបញ្ជាការឯកភាពទាំង១៤ ខណ្ឌ ត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យាONLINE SCAMS ត្រូវតែធ្វើដោយមិនរាថយដាច់ ខាត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS ត្រូវតែធ្វើដោយមិនរាថយដាច់ខាត ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ខណៈ ឯកឧត្ដមកោះប្រជុំជាមួយស្នងការនគរបាលរាជធានីភ្នំពេញ.មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌ អធិការដ្ឋានខណ្ឌ ទាំង១៤ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្ដាប់របាយការណ៏ដែលបានអនុវត្ដកន្លងមកពីវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថា៖ ក្នុងកិច្ចប្រជុំនេះក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការងារ បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមកលោក អភិបាលបានអនុញ្ញាតឱ្យអភិ បាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារបង្រ្កាបបទល្មើសនេះកាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបន្តថា៖ ជាមួយគ្នានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ជាអនុ សាសន៍ និងការដឹកនាំមួយចំនួនសម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបន្ដយកទៅអនុវត្តឱ្យម៉ត់ចត់ និងអនុវត្ដដូចភ្លៀរលឹម ។
លោកក៏បានស្នើឱ្យគណៈបញ្ជាការឯកភាពទាំង១៤ខណ្ឌត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងពេលចុះប្រតិបត្តិការ លើការងាររបស់ខ្លួន ហានទទួលខុសត្រូវ ដោយភាព ស្មោះត្រង់ និងប្ដេជ្ញារក្សាភាពថ្លៃថ្នូរ យុត្ដិធម៏ ជូនប្រជាពលរដ្ឋ ៕. ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print