ភ្នំពេញ៖ ក្រុមជនអនាថានិងប្រេីប្រាស់គ្រឿងញៀនចំនួន១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិភូមិត្រពាំងថ្លឹង២ និងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មា នពីបងប្អូនប្រជាពលរដ្ឋ ថាមានក្រុមជនអនាថា បោះតង់សំងំប្រេីប្រាស់នៅទីតាំងខាងលេី លោកក៏បានដឹកនាំកម្លាំងចុះរដ្ឋបាលនិងធ្វេីការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤ នាក់ដកហូតសម្ភារៈប្រេីប្រាស់មួយចំនួន។
...
បច្ចុប្បន្នក្រុមជនអនាថាខាងលេីត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ៕ដោយ៖សុខាសែនជ័យ










