កម្លាំងនគរបាលស្រុកពញាឮ​ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស​កាប់ធាក់យកម៉ូតូនិងបទសមគំនិត

ចែករំលែក៖

ខេត្តកណ្តាល÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស​ដោយ កាប់ធាក់យកម៉ូតូនិងបទសមគំនិត កាលថ្ងៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១ រំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចាស់ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។

ឃាត់ខ្លួនជនសង្ស័យចំនួ៤នាក់(ភេទប្រុស​៣ នាក់)មានទីលំនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ និង១នាក់​ទៀត​ មានទីលំនៅសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ 

វត្ថុតាងចាប់យក៖

-កាបិតផ្គាក់ផ្លែដែក ចំនួន​ ១​

-ខ្នងកង់មុខ​ និងកង់ក្រោយ ចំនួន ២

-ក្បាំងម៉ូតូខាងមុខ ចំនួន ២ និងផ្លាកក ចំនួន ១

-មួកសុវត្ថិភាព ចំនួន ១ 

-ដែកចង្អើរមុខ ចំនួន ១

-ដែកចង្អើរកណ្តាល ចំនួន ១

-ជ័រទូកម៉ូតូ ចំនួន ១​ និងផ្លាកលេខម៉ូតូ ដាច់ជា ២បំនែក

-ម៉ូតូ​ ចំនួន​ ១គ្រឿង

មធ្យោបាយ៖-ម៉ូតូ​ ចំនួន​ ១គ្រឿង​។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print