សមាជិកក្រុមប្រឹក្សារាជធានី គាំទ្រការងារអនុវត្តស្តារលូប្រឡាយព្រមៗគ្នាដែលសង្ឃឹមថាឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បាន
គាំទ្រការងារអនុវត្តស្តារលូប្រឡាយព្រមៗ គ្នានៅមូលដ្ឋានខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដែលសង្ឃឹមថាឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅមូលដ្ឋានទៀតនោះទេ ។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានគាំទ្របែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ជួប ខុន បានបញ្ជាក់ថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ រក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយទាំងប៉ូលីស កងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ សហការគ្នាយ៉ាងស្អិតរមួត អនុវត្តព្រមៗគ្នាតែម្តង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់ទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ពីក្នុងមូលដ្ឋាន។
លោក ជួប ខុន បានបន្តថា៖ ក្រៅពីរក្សាសន្តិសុខនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ក៏បានអនុវត្តការងារ ស្តារ លូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទេ។
លោក ហួត ហៃ អភិបាលរងរាជធានីក្នុងឱកាសនោះបានមានប្រសាសន៌ថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)នេះ ក្រោមការដឹកនាំរបស់លោល ឃួង ស្រេង គឺបានបញ្ជាផ្ទាល់ ម៉ឺងម៉ាត់ និងមិនរាថយ ដោយបានប្រើពេលវេលាប្រមាណ៨០%នៃការងារ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋាន។
លោក ហួត ហៃ បន្តថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុកស្មាញ ដោយក្រុម (ONLINE SCAMS)បានបំបែកខ្លួនពីទីតាំងធំៗ មកទីតាំងផ្ទះល្វែង និងវីឡាតូចៗវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងមិនរាថយឡើយ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានសេដ្ឋកិច្ចពណ៌ ស៕ ដោយសំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print