លោក Donald Trump ប្រកាសថា នឹងចូលរួមទស្សនាការប្រកួត World Cup 2026

ចែករំលែក៖

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា លោកមានគម្រោងចូលរួមទស្សនាការប្រកួតមួយចំនួននៃ  FIFA World Cup 2026 ខណៈព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតលើពិភពលោកកំពុងត្រៀមបើកការប្រកួតជាផ្លូវការ។

នៅពេលអ្នកសារព័ត៌មាន AFP សួរនៅក្នុងការិយាល័យ Oval ថាតើលោកមានគម្រោងទៅទស្សនាការប្រកួត World Cup ដែរឬទេ លោក Trump បានឆ្លើយយ៉ាងខ្លីថា៖ «បាទ ខ្ញុំនឹងទៅ។ ខ្ញុំនឹងទៅ»។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថានឹងចូលរួមការប្រកួតណាខ្លះនោះទេ។ ចំណែកប្រធាន FIFA លោក Gianni Infantino បានបង្ហាញការរំពឹងថា លោក Trump នឹងធ្វើពិធីប្រគល់ពានជូនក្រុមជើងឯកនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី 19 ខែកក្កដា នៅកីឡាដ្ឋាន MetLife Stadium។ 

កាលពីឆ្នាំមុន លោក Trump ក៏បានចូលរួមក្នុងពិធីប្រគល់ពាននៅការប្រកួត FIFA Club World Cup វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡាដ្ឋាន MetLife នេះដែរ។ 

លោក Trump បាននិយាយជាច្រើនដងថា ការប្រកួត World Cup 2026 ដែលរៀបចំរួមគ្នាដោយ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា គឺជាផ្នែកមួយនៃភាពជោគជ័យរបស់លោកក្នុងអាណត្តិប្រធានាធិបតីលើកដំបូង ដែលបានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ 

លោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Gianni Infantino ផងដែរ។ កាលពីខែធ្នូកន្លងទៅ ប្រធាន FIFA រូបនេះបានប្រគល់ពានរង្វាន់សន្តិភាពពិសេសមួយជូនលោក Trump។ 

Trump បានបញ្ជាក់ថា៖ «ខ្ញុំបាននិយាយជាមួយ Gianni នៅព្រឹកនេះ ហើយគាត់បាននិយាយថា មិនធ្លាប់មានការប្រកួតណាមួយដែលជោគជ័យដូចការប្រកួតលើកនេះទេ»។ 

ការប្រកួតប្រឈមនឹងបញ្ហាក្រៅទីលាន

ទោះបី World Cup 2026 ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកគាំទ្ររាប់លាននាក់ក៏ដោយ ក៏ព្រឹត្តិការណ៍នេះបានជួបការរិះគន់មួយចំនួនផងដែរ រួមមានតម្លៃសំបុត្រខ្ពស់ និងបញ្ហាពាក់ព័ន្ធនឹងការចូលប្រទេសអាមេរិករបស់អ្នកគាំទ្រ មន្ត្រីក្រុមជម្រើសជាតិ និងមន្ត្រីអាជ្ញាកណ្ដាលមួយចំនួន។ 

ជុំវិញបញ្ហានេះ លោក Trump បានអះអាងថា រដ្ឋបាលរបស់លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាថាអ្នកដែលសមស្របអាចចូលមកក្នុងសហរដ្ឋអាមេរិកបាន។ 

...

ទោះជាលោកបានប្រកាសថានឹងចូលរួម World Cup ក៏ដោយ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា លោកមិនមានគម្រោងចូលរួមការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាមេរិកទល់នឹង ប៉ារ៉ាហ្គាយនៅទីក្រុងឡូសអាន់ជឺឡេសនោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print