ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដល់ខួប៤៩ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ប៉ុល ពត(២០មិថុនា ១៩៧៧.២០មិថុនា២០២៦)។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់។ ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន ៧បទដែលខ្ញុំនិពន្ធដោយផ្ទាល់មាន៖
១.ថ្ងៃស្អែកបែកគ្នា
២.សំបុត្រផ្តាំលា
៣.ចាកចោលទ្រនំចាស់
៤.ភ្លៀងធំនឹកប្តីយប់២០មិថុនា
៥.អក្ខរាប្រហារដួងចិត្ត
៦.ទឹកភ្នែកបែកគ្នា
៧.ទឹកភ្នែកស្រក់ចូលចានបាយ។
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ចម្រៀងទាំង៧បទនេះគ្របដណ្តប់នូវព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននាពេលនោះ។ ចម្រៀងទាំង៧បទនេះយកតាមលំនាំ
ប្រពៃណីនិងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា៕ដោយ៖តារា










