សមាជិកគ្រួសារ​០៥នាក់ ហូបស្ងោរស្ពៃក្តោប បណ្តាលឲ្យពុលស្លាប់ក្មេងប្រុសម្នាក់ ខណៈអ្នកផ្សេងទៀត ប៊ិះស្លាប់ ប៊ិះរស់ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​÷ គ្រួសារ​មួយ​មាន​សមាជិក​ទាំង​ក្មេង​ទាំង​ចាស់​ចំនួន​០៥​នាក់​ បាន​ទិញ​ស្ពៃក្ដោប​ពី​អ្នកលក់​តាម​រទេះ​នៅ​ជិត​វត្ត​ជើង​ឯក២​ក្ដោប​ យក​ទៅ​ស្ងោរ​ជាមួយ​សាច់​ជ្រូក បន្ទាប់​មក​បាន​បរិភោគ​ជុំ​គ្នា ។ លុះ​រយៈពេល​ប្រមាណ​ ប្រហែល៥​នាទី​ក្រោយមកក៏​ស្រាប់តែ​មាន​អាកា​រៈ​រាគ​រូស និង​ក្អួតចង្អោរ​គ្រប់​ៗ​គ្នា បណ្ដាល​ឲ្យ​ស្លាប់​កូន​និង​ចៅ ប្រុស​អាយុ​០៥​ឆ្នាំ​ម្នាក់ ហើយ​អាកា​រៈ​ខាងលើ​ត្រូវ​បាន​ជន​រង​គ្រោះ អះអាង​ថា ពុល​ស្ពៃក្ដោប។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​:៥៥​នាទី​(យប់​)ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គ្រួសារ​ខាងលើ​នោះ​មាន​សមាជិក៥​នាក់​ ក្ន្នុ​ង​នោះ រួម​មាន​ : ១- ឈ្មោះ ថេ​ត ខេ​វិ​ន ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ត្រូវជា​កូន​និង​ចៅ​ (​ស្លាប់​) , ២- ឈ្មោះ​ ឡាយ​ សា​រ៉​ន អាយុ​៦១​ឆ្នាំ ត្រូវ ជា​ម្ដាយ​និង​ជីដូន , ៣- ឈ្មោះ​ ឃ​ន ក​ញ្ច​នា អាយុ​៣៤​ឆ្នាំ ជា​កូនប្រសារ , ៤- ឈ្មោះ​ នឿ​ម ប្រុស ថេ​ត អាយុ​៣២​ឆ្នាំ ជា​កូនប្រុស​បង្កើត,៥- ឈ្មោះ​ ផាត់ ស្រី​ម៉ី អាយុ​១១​ឆ្នាំ ត្រូវជា​កូន​និង​ចៅមាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ខាងលើ ។

លោក​ នឿ​ម ប្រុស​ថេ​ត បា​នប​ភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​១៧​និង៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ​២០២៦ កូនស្រី​គាត់​ ឈ្មោះ​ ថេ​ត ស្រី​នី​ត បាន​យក​ស្ពៃក្តោប​ដែល​ទិញ​ពី​អ្នកលក់​តាម​រទេះ​យកមក​ឲ្យ​គាត់​ ធ្វើម្ហូប ។ ពេល​ដាក់​ស្ពៃក្តោប​ចូល​ទៅ​ក្នុង​ឆ្នាំង សម្ល​ស្រាប់តែ​មាន​ពពុះ​ខុស​ប្លែក​ពី​ធម្មតា ប៉ុន្តែ​ពេល​នោះ​គាត់​មិន​ចាប់​អារ​ម្ម​ណ៏ អ្វី​ឡើយ. លុះក្រោយ​ពេល​ចម្អិន​រួច​ក៏​នាំ​គ្នា​ហូប​ជុំ​គ្នា​ទាំង​០៥​នាក់។ ក្នុង​នោះ​មាន​រូប​គាត់, ប្រពន្ធ,ម្ដាយបង្កើត,កូនប្រុស-ស្រី​របស់​គាត់​០២​នាក់ ទៀត ដោយ​ មិនបានគិតដល់​ថា មាន​គ្រោះ​អកុសល​កើតឡើង​នោះ​ទេ។

បុរស​នោះ​បាន​បន្ត​ថា ក្រោយ​ពេល​ហូប​រួច​ ប្រមាណ​០៥​នាទី​ក្រោយមក ស្រាប់តែ​មាន​អារ​ម្ម្មណ៍ថា​មិន​ស្រួលខ្លួន​,ក្អួតចង្អោរ និង​រាគ ក៏​បាន​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ ខណៈនោះ​កូនប្រុស​គាត់​ ឈ្មោះ​ ថេ​ត ខេ​វិ​ន មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ ។ បន្ទាប់​មក​ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា លុះដល់​វេលា​ម៉ោង​២១​:៥៥​នាទី​ យប់ថ្ងៃ​ដដែល​ គ្រូពេទ្យ​បាន​ប្រាប់​ថថា កូន​គាត់ស្លាប់​ ហើយរួច​ក៏​ដឹក​សព​ត្រលប់​មក​ផ្ទះ​វិញ និង​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​តែ​ម្ដង ។

ស្ត្រីឈ្មោះ​ ឡាយ សា​រ៉​ន បាន​និយាយ​ថា មុន​ដំបូង​ចៅ ស្រី​គាត់​បាន​ទៅ​ទិញ​បន្លែ​បាន​ស្ពៃក្ដោប​ ព​ណ៍​ខៀវ​០១​ក្ដោប ហើយដោយ​សារ​តែ​ខ្លាច​ស្ល​អត់​គ្រាន់​ព្រោះ​គ្នា​ច្រើន គាត់​ក៏​ឲ្យ​ចៅស្រី​ទៅ​ទិញ​០១​ក្ដោប​ទៀត​ ហើយ​ទិញ​បាន​ស្ពៃក្ដោប​ព​ណ៍​ស ។ បន្ទាប់​មក​បាន​យក​មក​ពុះ​ច្រៀក​ដាក់​ស្ងោរ​សាច់​ជ្រូក​ នាំ​គ្នា​ហូប រួច​ក៏​ស្រាប់តែ​ពុល​រាគ​ក្អួត​ទាំងអស់​គ្នា​បែប​នេះតែម្តង។ គាត់​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​ហូប​សម្ល​ស្ពៃក្ដោប ពួក​គាត់​ទាំង​០៥​នាក់​មិន​បាន​ហូប​អ្វី​ផ្សេង​ឡើយ ។

ពាក់ព័ន្ធទៅនឹងហេតុការណ៍នោះសមត្ថកិច្ច​ នៅ​ពុំ​ទាន់​បញ្ជាក់​ថា មនុស្ស​ទាំង​០៥​នាក់​ខាងលើ​នោះពុល​ស្ពៃក្ដោប​មែន ឬ​មិនមែន​នៅឡើយ​ទេ?ពេល​នេះ​កំពុង​ពិនិត្យ​សំណាក​សម្លរ​ស្ងោរ​នោះ​ហើយ។ ដោយឡែក​សព​ក្មេង​ប្រុស​រូប​នោះ ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក​​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណារ​ត្ន័ លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​ រួចរាល់​ហើយដែរ​ ! ដោយ​សន្និដ្ឋាន​ថា ក្មេង​ប្រុស​ខាងលើ​ ស្លាប់ដោយសារការរាគ​និង​ ក្អួត​ធ្ងន់ធ្ងរ​ខ្លាំងពេក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print