ជិះម៉ូតូបុកតុដែលធ្លាក់ពីរ៉ឺម៉កបណ្តាលឲ្យដួលបាក់ជេីងស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូក្រោយរ៉ឺកម៉កហេីយធ្លាក់តុមកគេចមិនទាន់។

ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៤ ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិក្រាំងដូនតី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លីម គន្ធា  ភេទស្រី អាយុ៤០ឆ្នាំ រងរបួសបាក់កជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិស្ដុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីខាងលេីជិះម៉ូតូម៉ាកPCX ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងដោយជិះពីក្រោយរ៉ឺម៉កដឹកតុមួយគ្រឿងលុះមកដល់ចំណុចកេីតហេតុស្រាប់តែរ៉ឺម៉កនោះធ្លាក់តុមួយមកលេីផ្លូវធ្វេីឲ្យស្ត្រីជិះម៉ូតូគេចអត់ទាន់ជ្រុលបុកនិងចាំហ្វ្រ័ងដួលរងរបួសបាក់ជេីងម្ខាង ហេីយរ៉ឺម៉កក៏បេីកទៅមុខបាត់ទៅ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print