ជនល្មោភកាមរំលោភ យុវតី វិបល្លាសស្មារតី មានផ្ទៃពោះ០៤ខែ ទើបបែកការនិងឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្តាល ÷យុវតីវ័យ១៦ឆ្នាំដែលមានជំងឺ វិបល្លាសស្មារតី ត្រូវជនសង្ស័យល្មោភកាមរំលោភ (ដោយមិនចាំថ្ងៃខែ)វេលាម៉ោង ១២ថ្ងៃត្រង់ ក្នុងឆ្នាំ២០២៦ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមានផ្ទៃពោះ ០៤ខែ ទើបបែកការណ៍ដល់ក្រុមគ្រួសារ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យបាន ។

សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា÷ យុវតីរងគ្រោះអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ (មានជំងឺ វិបល្លាសស្មារតី) មុខរបរនៅផ្ទះ ក្នុងភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ ជ្រឿន ទិព្វសង្វា ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរគ្មានមុខរបរពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក÷ដាវដងរុំក្រណាត់ពណ៌ខ្មៅចំនួន០១ ។

សមត្ថកិច្ចប្រាប់បន្តទៀតថា នៅវេលាកើតហេតុដំបូង វេលាម៉ោង១២ថ្ងៃត្រង់ មិនចាំថ្ងៃខែក្នុង ឆ្នាំ២០២៦ យុវតីរងគ្រោះ កំពុងលាងចានឲ្យឪពុកនៅក្បែផ្ទះស្រាប់តែជនសង្ស័យ បានមកចាប់ខ្ទប់មាត់ រួចហើយបានអូសជនរងគ្រោះចូលទៅក្នុងផ្ទះទុកចោលមួយកន្លែង នៅក្បែរផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន០២ដង។ បន្ទាប់មកជន សង្ស័យបានគំរាមកំហែងជនរងគ្រោះមិនឲ្យប្រាប់អ្នក ណាឡើយ បើហ៊ានប្រាប់ នឹងសម្លាប់ជនរងគ្រោះចោល ហើយចាប់តាំងពីក្រោយថ្ងៃកើតហេតុមក ជនសង្ស័យ តែងតែលួងលោមជនរងគ្រោះព្រមទាំងទិញនំឲ្យញាំនិងឲ្យលុយចាយហើយក៏បបួលជនរងគ្រោះទៅរួមភេទជាមួយគ្នានៅក្នុងព្រៃក្បែរផ្ទះ បានចំនួន០៣ដង និងក្រោយមករួមភេទជាមួយគ្នានៅក្នុងផ្ទះទុកចោលបានចំនួនម្តងទៀតសរុបបានចំនួន ០៥ ដង រហូតទាល់តែជនរងគ្រោះមានផ្ទៃពោះ។

លុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ សើរ ស្រីគង់ ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ឃើញប្អូនស្រីមានអាការៈមិនស្រួលចេះតែក្អួតចង្អោរនិងឃើញប្អូនចេះតែញាំម្ជូរ ក៏បានសួរនាំប្អូនស្រី ទើបជនរងគ្រោះប្រាប់បងស្រីតាមត្រង់ថាឈ្មោះជ្រឿន ទិពសង្វា បានចាប់រំលោភទៅលើរូបនាង។ ដោយមិនអស់ការសង្ស័យ បងស្រីនិងក្រុមគ្រួសារបាននាំជនរងគ្រោះទៅពេទ្យដើម្បីពិនិត្យអេកូរមើល គឺលទ្ធផល ជនរងគ្រោះមានផ្ទៃពោះ ០៤ខែ ទៅហើយ ទើបនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ ក៏ សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេព សន្ថវៈទៅលើជនរងគ្រោះ បានសម្រេច៥ដងប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print