ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញ លំនៅឋានរបស់ប្រជាពលរដ្ឋ និងរោងចក្រជាង៣០០ខ្នង ក្នុងស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង៣៥០ខ្នង ក្នុងភូមិចំនួន៦ ក្នុងឃុំ វល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរងការខូចខាត និងរោងចក្រចំនួន៦ព្រមទាំងវត្តអាម រងការបំផ្លាញដោយ សារតែមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៦។

នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យថា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កើតមានគ្រោះធម្មជាតិភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ផងនោះ បណ្តាលឱ្យប៉ះពាល់ចំនួន៦ភូមិ ទី១- ភូមិចំបក់
ទី២- ភូមិតាគាំ
ទី៣- ភូមិត្រពាំងពោធិ៍
ទី៤- ភូមិចំការរដ្ឋ
ទី៥- ភូមិពងទឹក
និងទី៦- ភូមិត្បេះស ក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្មើនឹងចំនួន៣៥០ខ្នងផ្ទះ និង
រោងចក្រចំនួន៦ទីតាំង ព្រមទាំងវត្តអារាមចំនួន១ផងដែរ។
ទី១- រោងចក្រកាត់ដេរសម្លៀកបំពាក់សេរី ខូអិលធីឌី ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី២- រោងចក្រកាត់ដេរសម្លៀកបំពាក់ W និង J ខេមបូឌាខូអិលធីឌីស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៣- រោងចក្រផលិតសសរគ្រឹះជីង ជុង ខូអិលធីឌី ស្ថិតនៅភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៤- រោងចក្រផលិតសំលៀកបំពាក់ហ៊ីរ៉ូតាខូអិលធីឌី ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងរោងចក្រកំពង់សាងសង់ចំនួន២កន្លែង ពុំទាន់មានឈ្មោះ ស្ថិតនៅភូមិពងទឹក ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្ទះរលំទាំងស្រុងចំនួន២ខ្នង
១- ឈ្មោះ ឆាំ មាន អាយុ៦៥ឆ្នាំ ផ្ទះទាម ធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណនិង៦ម៉ែត្រ។

២- ឈ្មោះ ផាន់ កុង ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះតៀមធ្វើអំពីឈើ ប្រក់ស័ង្កសីទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ  ដែលស្ថិតនៅក្នុងភូមិពងទឹក ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងរបើកដំបូលរោងមាន់១កន្លែង និងរបើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមចំបក់២ខ្នង បាក់បង្គោលភ្លើង១ដើម
បែកកញ្ចក់រថយន្ត២គ្រឿងដើមឈើរលំកិននិងវត្តចំបក់ពោធិ៍ពាន់ ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោះធម្មជាតិខាងលើនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សនឹងសត្វនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print