រថយន្តដឹកខ្សាច់ក្រុមហ៊ុន ណឹម ម៉េង លើសទម្ងន់ ឡើងស្ពានមិនរួចរអិលថយក្រោយរះរបាំងថ្មជាង២០កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុន ណឹម ម៉េង ដឹកលើសទម្ងន់ ហើយបើកឡើងស្ពានអាកាសក្បាលថ្នល់ តែឡើងមិនរួច ក៏រអិលថយក្រោយវិញនិងបានបុករបាំងថ្មខូចខាតជាង២០កង់ តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានអាកាសក្បាលថ្នល់ផ្នែកខាងត្បូង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ គ្មានស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងឡើងលើស្ពានអាកាសក្បាលថ្នល់ ខណៈដល់ពាក់កណ្តាលស្ពានស្រាប់តែឡើងមិនរួចដោយសាររថយន្តដឹងលើសទម្ងន់ ក៏រអិលថយមកក្រោយវិញ បុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានរងការខូចខាតជាង២០កង់កលជាប់ទៅណាលែងរួច តែសំណាងល្អមានអ្នករងរបួសនោះទេ ចំណែកតៃកុងរថយន្តបានគេចខ្លួនបាត់ ។

ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ករណីខាងលើនេះគឺបណ្តាលមកពីរថយន្តក្រុមហ៊ុន ណឹម ម៉េង ដឹកលើសទម្ងន់ ហើយមិនគួរឡើងលើស្ពានអាកាសនោះទេ ទាំងនេះដែរគឺបណ្តាលមកពីសមត្ថកិច្ចមូលដ្ឋានហាក់មិនយកចិត្តទុកដាក់បណ្តែតបណ្តោយឲ្យរថយន្តដឹកធ្ងន់យ៉ាងនេះឡើងមកលើស្ពាន នេះសំណាងហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ម៉្យាងវិញទៀតក្រុមហ៊ុននេះតែងតែដឹកបែបនេះដោយអាងមានខ្នងធំ ដោយមិនញញើតនរណាម្នាក់នោះទេ៕

img_7130img_7132 img_7133 img_7131

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print