UPDATE: កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បន្តចុះធ្វើរដ្ឋបាលបើកចំហរ ចំនួន ៤ទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀងដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងពាក់ព័ន្ធចុះធ្វើរដ្ឋបាលបើកដំហ នៅតាមបណ្ដារោងចក្រ អាគារដ្ឋបាលតំបន់ កន្លែងស្នាក់នៅបុគ្គលិក ចំនួន៤ទីតាំង

ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ  លោក សរ សុដានី អភិបាលរងខេត្ត បានថ្លែងថា ដើម្បីអនុវត្តបទបញ្ជាលេខ ០១បប ស្តីពីយុទ្ធនាការសម្អាតការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) និងដើម្បីអនុវត្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងតសើនៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណ: របស់រាជេដ្ឋាភិបាល លោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់មុតស្រួចបំផុតដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ភូមិ  និងតួអង្គពាក់ពន្ធ័ទាំងអស់ត្រូវចុះធ្វើរដ្ឋបាលចំហរជាប្រចាំនៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខ្លួន ដើម្បីធានាបានថាក្នុងភូមិសាស្ត្រទាំងនោះមិនមានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាជាដាច់ខាត ។ 

លោកបានគូសបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលចំហរនេះមិនមែនក្នុងចេតនារំខានដល់អ្នកវិយោគ ឬមុខរបរប្រចាំថ្ងៃរបស់បងប្អូនឡើយ ប៉ុន្តែធ្វើឡើងដើម្បីចូលរួមទាំងអស់គ្នាក្នុងគោលបំណងការការពារផ្ទះយើង ការពារមុខរបរសុច្ចរិតរបស់យើង ការពារកិត្តិយសមុខមាត់ខេត្តយើង ប្រទេសយើងទាំងអស់គ្នា។

លោក អភិបាលរងខេត្ត បានបន្តថា ក្រុមការងារចុះធ្វើរដ្ឋបាលចំហរ គឺមានដូចជា

ទីតាំងទី១ អគាររដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស 

ទីតាំងទី២ រោងចក្រ XDS Bicycle (Cambodia)Co.,Ltd

ទីតាំងទី៣រោងចក្រ ខេមបូឌាន ហ្គាងហេ ហ្គាមិន ឯ.ក Cambodian Guanghe

Garment Co.,Ltd 

...

និងទីតាំងទី៤  រោងចក្រផលិតសំបកកង់រថយន្ត Cart Tire Co.,Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយ ទទួបានការសហការយ៉ាងល្អនិងពេញលេញរបស់ប្រធានរោងចក្រផ្ទាល់ នេះបង្ហាញអោយឃើញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលខេត្តដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូលនាពេលឆាប់ៗខាងមុខនេះផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print