ប្រធានាធិបតីមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំង ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខ ជាមួយទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសមួយនេះ ដែលកំពុងបន្តប្រឈមភាពឯកោផ្នែកការទូត។

លោក ស៉ី បានទទួលស្វាគមន៍លោក Min Aung Hlaing នៅឯវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារនេះ មុនពេលមេដឹកនាំទាំងពីរ បើកកិច្ចពិភាក្សា។ លោកប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានរំពឹងថា នឹងជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងប្រធានសភាចិន លោក Zhao Leji ផងដែរ។ លោកបានធ្វើដំណើរមកដល់ប៉េកាំង កាលពីថ្ងៃចន្ទ ក្រោមការទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing ក្នុងនាមជាប្រធានាធិបតីស៉ីវិល នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាន់តែស៉ីជម្រៅ ថែមទៀត។
ចិនគឺជាដៃគូរឹងមាំកម្រមួយសម្រាប់មីយ៉ាន់ម៉ា បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធារបស់លោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១ ដែលនាំឱ្យក្រុមប្រទេសលោកខាងលិច កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសអាស៊ានមួយនេះ។ ទីក្រុងប៉េកាំង បានដើរតួនាទីសំខាន់ ក្នុងការជួយសម្រុះសម្រួលសង្រ្គាមស៉ីវិល ដែលផ្ទុះឡើងក្រោយរដ្ឋប្រហារយោធា ហើយបានបង្ហាញការគាំទ្រក្លៀវក្លា ចំពោះការបោះឆ្នោតសកល ដែលបានបើកផ្លូវឱ្យលោក Min Aung Hlaing ត្រូវបានតែងតាំងជាប្រធានាធិបតីស៉ីវិលកាលពីខែមេសា ក្រោយដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រមុខរបបយោធាអស់រយៈពេលជាង៥ឆ្នាំ៕

រូប​ថត​:tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print