ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទីមានករណីអត្តឃាតដោយអារ.ក តែមិនបណ្ដាលឱ្យស្លាប់នោះទេ។ ជនរងគ្រោះឈ្មោះ អូន អឿង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិទូល ឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វេីសកម្មភាពអារ.កដោយខ្លួនឯង នៅចំណុចវាលស្រែខាងលិចភូមិទូល បណ្ដាលឱ្យដាច់បំពង់ខ្យល់ តែមិនបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតឡើយ ដោយមាន ឈ្មោះ អឿ គឹមឡាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជាមួយគ្នាបានឃេីញជួយទាន់។ ពេលឃើញភ្លាមឈ្មោះអឿ គឹមឡាង បានទៅឃាត់យកកាំបិតចេញ។
ក្រោយពេលទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍ស្វាយរំពារបានសហការជាមួយលោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ លោកមេឃុំ បានចុះមកដល់កន្លែងកេីតហេតុបានពិនិត្យឃេីញថា ឈ្មោះ អូន អឿង ពិតជាបានធ្វេីសកម្មភាពអារ.កខ្លួនឯងពិតប្រាកដមែន។
តាមការបញ្ជាក់ពីម្ដាយឈ្មោះ កែវ ចន អាយុ៨៤ឆ្នាំបានបញ្ជាក់ថា ឈ្មោះ អូន អឿង មានជម្ងឺប្រចាំកាយ (ជម្ងឺសរសៃប្រសាទ)បានយកទៅពេទ្យព្យាបាលជាច្រេីនឆ្នាំហេីយតែមិនជា ហើយកន្លងមកបានធ្វេីសកម្មភាពយកខ្សែចងក.ដោយខ្លួនឯងចំនួន៣លេីកមកហេីយ តែត្រូវបងប្អូនឃេីញជួយទាន់ ។ លុះមកដល់ថ្ងៃទី១៦ខែ មិថុនាឆ្នាំ២០២៦វេលាម៉ោង១១:៣០នាទីបានធ្វេីសកម្មអារ.កដោយខ្លួននឹងកាំបិតពិតប្រាកដមែន៕










