សមត្ថកិច្ចចុះត្រួតពិនិត្យ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់

ចែករំលែក៖

ភ្នំពេញ:  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់ (ស្រី ១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។

ក្នុងថ្ងៃនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងអង្គភាពជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលបង្កកនៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញបានចំនួន ៨ទីតាំង ប៉ុន្តែពុំរកឃើញករណីស្តុកទុក ឬចែកចាយផលិតថៃខុសច្បាប់ទេ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print