ភ្ញាក់ផ្អេីលជាខ្លាំង ខណៈបុរសម្នាក់លោតពីលើផ្ទះជួលជាន់ទី១បណ្តាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជនជាតិវៀតណាមបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើផ្ទះជួលជាន់ទី១បណ្តាលឲ្យស្លាប់ ក្រោយពេលដឹកតាមកង់បីបញ្ជូនទៅដល់មន្ទីពេទ្យ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ៤ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិវៀតណាមបានឈរលេងនៅខាងមុខបន្ទប់ជួលជាន់ទី១តែម្នាក់ឯង មួយសន្ទុះក្រោយមកស្រាប់តែលោតទម្លាក់ខ្លួនចុះមកក្រោមដោយពុំដឹងពីមូលហេតុបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានម្ចាស់ផ្ទះហៅកង់បីដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យឯកជនមួយកន្លែងក្បែនោះ ពេលដឹកទៅដល់ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់តែម្តង រួចក៏ដឹកសពតាមកង់បីយកមកទម្លាក់ចោលនៅខាងក្រោមផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ។ 

...

    ក្រោយពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសពបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print