ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូឆ្លងភ្លើងស្តុបហេីយត្រូវបានម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិសដៅចរាចរណ៍បុក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញស្ត្រីម្នាក់ជិះម៉ូតូស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញFI -8037 ធ្វេីដំណេីរចេញពីផ្លូវបេតុងឆ្លងភ្លើងស្តុបពណ៌បៃតងបំណងឆ្លងផ្លូវជាតិលេខ៤ទៅកេីត ប៉ុន្តែភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KV- 9062 ឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ បញ្ច្រាសទិសដៅចរាចរណ៍ក៏ជ្រុលទៅបុកគ្នាបណ្តាលឲ្យភាគីខាងម៉ូតូស្គូពីរងរបួសជេីងខាងឆ្វេង ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ










