Real Madrid ចុះហត្ថលេខាយក Ibrahima Konate ដោយគ្មានតម្លៃផ្ទេរ ពី Liverpool

ចែករំលែក៖

ក្លឹបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចុះហត្ថលេខានាំយកខ្សែការពារកណ្តាលជម្រើសជាតិបារាំង Ibrahima Konate ដោយគ្មានតម្លៃផ្ទេរ ក្រោយកីឡាកររូបនេះផុតកិច្ចសន្យាជាមួយ Liverpool។

ខ្សែការពារវ័យ 27 ឆ្នាំរូបនេះ កំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ World Cup 2026 ហើយបានចុះកិច្ចសន្យាជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ 2030 បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយ Liverpool បាន។

Konate ក្លាយជាកីឡាករម្នាក់ទៀតដែលត្រូវបាននាំចូលដោយគ្រូបង្វឹក Jose Mourinho ក្នុងការវិលត្រឡប់មកដឹកនាំ Real Madrid ជាលើកទីពីរ បន្ទាប់ពីក្លឹបបាននាំយក Bernardo Silva និង Marc Cucurella មករួចហើយ។

Konate បានចំណាយពេល 5 រដូវកាលជាមួយ Liverpool បន្ទាប់ពីផ្ទេរមកពី RB Leipzig ក្នុងឆ្នាំ 2021 ដោយបង្ហាញខ្លួនសរុប 183 ប្រកួត និងដើរតួនាទីសំខាន់ក្នុងការជួយក្រុមឈ្នះជើងឯក Premier League រដូវកាល 2024-25។

នៅ Anfield គេបានបង្កើតដៃគូការពារដ៏រឹងមាំជាមួយប្រធានក្រុម Virgil van Dijk និងជួយ Liverpool ឈ្នះពាន League Cup ចំនួន 2 លើក និង FA Cup 1 លើក ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2022 ផងដែរ។

ការមកដល់របស់ Konate ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងតំបន់ការពាររបស់ Real Madrid ខណៈក្លឹបកំពុងស្វែងរកការវិលត្រឡប់ទៅរកភាពជោគជ័យវិញ បន្ទាប់ពីរដូវកាល 2025-26 ដែលមិនសូវជោគជ័យទាំងក្នុង LaLiga និង UEFA Champions League៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print