ស្ត្រីស្អាតម្នាក់ជាប់ខ្នោះ! ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកត្រាំកក់បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ខែមិថុនានេះថា ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និងអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ រួមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤:១០នាទីរសៀល ស្ថិតនៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡាយ ដានី ហៅ អ៊ុច ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលសមត្ថកិច្ចសង្ស័យពាក់ព័ន្ធនឹងសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ និងទូរស័ព្ទដៃចំនួន ១គ្រឿង។

ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

...

ករណីនេះបង្ហាញពីការបន្តអនុវត្តវិធានការយ៉ាងតឹងរ៉ឹងរបស់សមត្ថកិច្ចក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាបញ្ហាសង្គមដ៏គួរឱ្យព្រួយបារម្ភ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងអនាគតយុវជនកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print