ខេត្តស្វាយរៀង:លោក សរ សុដានី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយអប់រំ ដល់បងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន អ៊ិនធើណេសិនណល ខូលអិលធីឌី ស្ថិតនៅក្នុងក្រុងបាវិត។
លោក សរ សុដានី អភិបាលរងខេត្ត បានមានប្រសាសន៍ ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត គណ:កម្មាការសុវត្ថិភាពចរាចរផ្លូវគោគថ្នាក់ខេត្តបានចុះជាប្រចាំធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់បងប្អូនជាអ្នកប្រកបមុខរបរបើកបររថយន្តដឹកកម្មករ កម្មការនី ដើម្បីបញ្ជាបការយល់ដឹងបន្ថែមនិងដាស់តឿនដល់ពូកគាត់អោយគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរ និងគឹតពីសុវត្ថិភាពបងប្អូនកម្មករ កម្មការនី ជាអ្នករួមដំណើរ ដែលគ្រប់គ្នាសុទ្ធតែមានភារកិច្ចត្រូវចឹញ្ចឹមផ្គត់ផ្គង់គ្រួសាររៀងៗខ្លួនដូចគ្នា ។
លោក អភិបាលរងខេត្ត បានបន្ថែមថា បើសិន ជាអ្នកបើកបរធ្វេសប្រហែស បង្ករអោយមានគ្រោះថ្នាក់នោះសោកនាដកម្ម និងបន្ទុកទទួលខុសត្រូវ នៅពីក្រោយគឺធ្លាក់លើគ្រួសារជាអ្នករែកពន់ (បំណុលធានាគារ ការចំណាយប្រចាំថ្ងៃ ឪពុកម្តាយចាស់ជរា កូនៗត្រូវទៅសិក្សារៀនសូត្រ..) សូមបងប្អូនយកបញ្ហានេះ ដាក់អោយជាប់ក្នុងខ្លួន ហើយចូលរួមទាំងអស់គ្នា “ថ្ងៃនេះថ្ងៃស្អែក សូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឪកាសនោះ លោក សរ សុដានី ក៏បានលើកឡើង ពីគុណតំលៃនៃសន្តិភាព អរគុណសន្តិភាព ពិសេស យើងចងចាំជានិច្ចនូវវីរ:ភាពដ៏អង់អាចក្លាហានរបស់ វីរ:កងទ័ព វីរ:នគរបាល ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន”ផងដែរ។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំដល់បងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន អ៊ិនធើណេសិនណល ខូអិលធីឌី ដែលរៀបចំដោយ ក្រុមការងារ ប.ស.ស ខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងស្នងការនគរបាលខេត្តស្វាយរៀង៕










