ខេត្តមណ្ឌលគិរី ៖ នគរបាលខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុស ច្បាប់នៅសារធាតុញៀន២ករណី កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៦ ក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ការបង្រ្កាបនេះ ក្រោមការចង្អុល បង្ហាញពីលោកវរសេនីយ៍ឯកជា ចិត្រាស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារង អមសាលាដំ បូងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូល ដ្ឋានភូមិឃុំ ។
ករណីទី១ នៅចំណុចក្រុមហ៊ុនវីរៈប៊ុនថាំ សាខាស្រុកកែវសីមា ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងក្រុម ហ៊ុនដឹក ជញ្ជូនវីរៈប៊ុនថាំសាខាស្រុកកែវសីមា ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងធ្វើការ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ មួង បូរិន្ទ ភេទប្រុស ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ,២-ឈ្មោះ មុត ដារា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ,៣-ឈ្មោះ ម៉ាសេន សែនទី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ,៤-ឈ្មោះ ហ៊ីម រ៉ស់ម៉ាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ ។ កម្លាំងជំនាញបានធ្វើតេសរកសារ ធាតុញៀនក្នុងទឹកម៉ូត្រលើជនសង្ស័យទាំង ៤នាក់ ជាលទ្ធផលវិជ្ជមាន(+) ទាំង ៤នាក់ ។
ចាប់យកសម្ភារវត្ថុតាងបានរួមមាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២ កញ្ចប់ធំល្មម ទម្ងន់ ៥០.០៦ ក្រាម(ថ្លឹងទាំងសំបក) ។
២-ប្រអប់ក្រដាស់សំរាប់ដាក់ថ្មាំញៀនចំនួន ២ ប្រអប់ ។
៣-ទូរសព្ទដៃចំនួន ៣ គ្រឿងម៉ាក vivoពណ៌ទឹកមាស១គ្រឿង ម៉ាកHONORពណ៌ខ្មៅ១គ្រឿង ម៉ាក IPHONE ពណ៌ខ្មៅ១គ្រឿង) ។
ករណីទី ២ ៖ ករណីរក្សាទុកដោយខុសច្បាប់នៃសារធាតុញៀន នៅចំណុច(ក្នុងរោង នៃតំបន់រ៉ែមាស) ស្ថិតភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមការងាររដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត សហការជាមួយមន្ទីររ៉ែនិងថាមពល និងអាជ្ញាធរមូលដ្ឋានឃុំចុងផ្លាស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ បានចុះត្រួតពិនិត្យ ក្នុងភូមិសាស្ត្របានប្រទះឃើញទីតាំងកំពុងសកម្មភាពលួចកិនរ៉ែមាសខុសច្បាប់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។
ការឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារវត្ថុតាងបានរួមមាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២កញ្ចប់តូចទម្ងន់. ១២.៥៨ ក្រាម (ថ្លឹងទាំងសំបក) ។
២-ម៉ូតូចំនួន ២ គ្រឿង (ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ,ម៉ាក HONDA DREAM C125CC ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-7593 ) ។
៣-ទូរសព្ទដៃចំនូន ១គ្រឿង (ម៉ាក់ iphone x ពណ៌ស ) ។
៤-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
ករណីទាំង២ ខាងលើក ចាប់យកវត្ថុតាងសរុបរួមបានដូចខាងក្រោម ៖
១. ឃាត់ខ្លួនសរុប ចំនួន ៤នាក់ ភេទប្រុស ។
២. ចាប់យកគ្រឿងញៀនសរុប = ចំនួន ៤ កញ្ចប់ ទម្ងន់. ៦២. ៦៤ក្រាម (ថ្លឹងទាំងសំបក) ។
៣. ទូរសព្ទដៃចំនួន ៤គ្រឿង។
៤. ម៉ូតូចំនួន ២គ្រឿង ។
បច្ចុប្បន្នករណីទាំង២ ខាងលើ នេះត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធីច្បាប់៕










