ភ្នំពេញ៖ បុរសម្នាក់បេីកបរឡាំប្រឺតាក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុករថយន្តធុនធំមួយគ្រឿងដែលនៅខាងមុខបណ្តាលឲ្យគៀបតៃកុងជាប់រងរបួសធ្ងន់ត្រូវបាន
កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះនៅវេលាម៉ោង ៩យប់ ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ចំណុចកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី វិមានឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះខុន នីម ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសបែកជញ្ជើមផុសឆ្អឹង បែកមាត់ និងរយះសាច់ប្រដាប់ភេទ មានទីលំនៅ នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡាំប្រែតា ពាក់ស្លាកលេខ តាកែវ 1T-2866 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិមានឈ្នះ ឈ្នះ ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុអកសឺជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿងដែលធ្វេីដំណេីរនៅខាងមុខចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យគៀបតៃកុងឡាំងប្រឺតារងរបួសធ្ងន់ ចំណែករថយន្តបន្តដំណេីរទៅបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះកាត់ដែកយកចេញ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:៕ដោយ៖សុខាសែនជ័យ










