ភ្នំពេញៈ ករណីផ្ទុះហ្គាស ម៉ាស៉ីនត្រជាក់នៅក្នុង ភោជនីយដ្ឋាន មួយកន្លែង យីហោ សាចូ បណ្តាលអោយបុគ្គលិកក្នុងហាងរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យ។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ ដែលស្ថិតនៅផ្លូវ៦៣ កែងផ្លូវ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានចេញរថយន្តជួយអន្តរាគមន៍ និងបានសហការជាមួយរថយន្តរបស់មន្ទីរពេទ្យព្រះអង្គរឌួង ដឹកយកជនរងគ្រោះទាំង៣នាក់ខាងលេី ទៅសង្គ្រោះបន្ទាន់ផងដែរ។ ស ជី









