កម្មករ​សំណង់​ម្នាក់យោង​ឥដ្ឋការ៉ូ​របូត​ហ្វ្រាំងម៉ូ​ទ័​រ​ធ្លាក់​ត្រូវ​ចំ​ក្បាល ស្លាប់​​

ចែករំលែក៖

ភ្នំពេញ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ពេល​ប្រើប្រាស់​ម៉ូ​ទ័​រយោង​ឥដ្ឋការ៉ូ​ឡើង​ទៅ​ជាន់​លើ​ ហើយ​ម៉ូ​ទ័​រ​របូត​ហ្វ្រាំងធ្លាក់​មក​ក្រោម​ចំ​ក្បាល​ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៤៦​នាទីព្រឹកថ្ងៃទី​២០ ​ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ការដ្ឋាន​សំណង់​ផ្ទះល្វែង ផ្ទះ​លេខ១C ​ផ្លូវ​២៥៧ ក្រុ​ម​១២​ ភូមិ​៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​លឹ​ង លោ​ត​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

តាម​កម្មករ​សំណង់​រួមការ​ងារ​បានឱ្យដឹង​ថា មុន​កើត ហេតុ ជន​រង​គ្រោះ​បាន​បញ្ជា​ម៉ូ​ទ័​រយោង​ឥដ្ឋការ៉ូ​ឡើង​ទៅ​ជាន់​ទី​៣​។​ ដោយសារ​ការ៉ូ​ធ្ងន់​ខ្សែ​យោង​បាន​រេ​ចុះឡើង​ ហើយ​ក៏​របូត​ហ្វ្រាំង​ធ្លាក់​ចុះ​មក​ក្រោម​បោក​នឹង​ដែក​អ​ន្ទា​ល ធ្លាក់​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ​ខាងឆ្វេង ​បណ្តាល​ឱ្យបែក​ឈាម​ហូរ​ស្រោច​ដួល​ស្លាប់​នៅ​នឹង​កន្លែង​។

...

បន្ទាប់​ពី​កើតហេតុ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោយមានកម្លាំង​មូលដ្ឋាន​​​ចុះ​ទៅហ៊ុមព័ទ្ធ​នៅកន្លែង​កើតហេតុ​ និង​ទាក់​ទង​ទៅ​នគរបាល​ជំនាញ ​ដើម្បី​ចុះ​ត្រួតពិនិត្យ ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print