កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងបានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យរដ្ឋបាលចំហចំនួន៣ទីតាំង រកឃើញជនបរទេសសរុបចំនួន ៤៥នាក់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យរដ្ឋបាលចំហចំនួន ៣ទីតាំង រកឃើញជនបរទេសសរុបចំនួន ៤៥នាក់ នៅក្រុងបាវិត។

ការចុះត្រួតពិនិត្យរដ្ឋបាលចំហ មាន លោក ម៉ែន អេង អភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង លោកអធិការ អធិការរង នគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកនាយករងរដ្ឋបាលក្រុង និងលោកមេភូមិបាវិតលើផងដែរ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន និងលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហចំនួន៣ទីតាំង រកឃើញជនបរទេសសរុបចំនួន ៤៥នាក់ ស្រី ១០នាក់ ។

ក្នុងនោះរួមមាន ទីតាំងទី១ សណ្ឋាគារ ជុន ឡុងថ្មី មានជនបរទេសស្នាក់នៅសរុបចំនួន ១២នាក់ ស្រី៤នាក់ មាន ៣សញ្ជាតិ ។

ទីតាំងទី២ សណ្ឋាគារ សកល (គ្មានជនបរទេសស្នាក់នៅ) និងទីតាំងទី៣ ហាង សមុទ្រស្រស់ មានជនជាតិវៀតណាមស្នាក់នៅសរុប ចំនួន ៣៣នាក់ ស្រី៦នាក់។  ចំពោះជនបរទេសខាងលើ មានលិខិតឆ្លងដែនត្រឹមត្រូវ និងទិដ្ឋាការមានសុពលភាព។

ដោយឡែក ចំពោះទីតាំងទី៤បានធ្វើការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសង្ស័យលួចលាក់ស្នាក់នៅធ្វើការខុសច្បាប់ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបន្ទប់ជួលហេង ស្រីពេជ្រ ៩៩៩ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យនិងបានរកឃើញជនជាតិវៀតណាម ១៤នាក់ ស្រី៦នាក់ មានលិខិតឆ្លងដែនចំនួន ៧នាក់ (មានជនជាតិវៀតណាមចំនួន ២នាក់ ស្រី ១នាក់ សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់)។

...

ក្នុងនោះវត្ថុតាងរួមមាន ក៉ំព្យូរទ័រ All in one ចំនួន ៣២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន៣គ្រឿង ទូរសព្ទដៃចំនួន ២២គ្រឿង។ ចំពោះជនសង្ស័យទាំង ១៤នាក់ខាងលើ រួមនឹងវត្ថុតាងបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print