ជនសង្ស័យខឹងជនរងគ្រោះចូលផ្ទះរបស់ខ្លួននៅពេលយប់និងប្រចណ្ឌប្រពន្ធទាញកាំបិតផ្គាក់កាប់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅថ្ងៃទី២១ខែមិថុនានេះថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវេលា ម៉ោង ៣ រសៀលនៅចំណុចកើតហេតុស្ថិតនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មានករណីហិង្សាមួយកើតឡើង។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ធារឿនភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅ ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ។ ជនសង្ស័យ០១នាក់ ឈ្មោះ ថោង ធាភេទ ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១៩ ខែមិថុនា ឆ្នាំ ២០២៦ម៉ោង០៨:២០នាទី ។ តេសទឹកនោមរកសារធាតុញៀនអវិជ្ជមាន(-)និងវត្ថុតាងចាប់យក(គ្មាន)។

សមត្ថកិច្ចប្រាប់ថា នៅមុនពេលកើតហេតុុំជនរងគ្រោះបានដឹកសត្វគោ០៤ក្បាល យកទៅចងឲ្យសុីស្មៅនៅដីវាលខាងក្រោយផ្ទះស្ថិតនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ។ពេលសត្វគោកំពុងតែសុីស្មៅវជនរងគ្រោះបានដើរទៅអង្គុយនៅក្រោមដើមឈើមួយ ដើម្បីជ្រកម្លប់។ ស្រាប់តែជនសង្ស័យដើរសំដៅមកជនរងគ្រោះ ដាយដៃមានកាន់កាំបិតផ្គាក់ សំដៅមកកាប់ជនរងគ្រោះ ចំនួន៤កាំបិត ត្រូវចំក្បាល០១កាំបិតចំ,កញ្ជឹងកខាងក្រោយ០១កាំបិត,

ចំកុំភួនដៃខាងឆ្វេង០១កាំបិតននិងចំម្រាមដៃនាងខាង ស្តាំ១កាំបិតបណ្តាលឲ្យរបួសចេញឈាម។ បន្ទាប់ពីធ្វើ សកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ដោយយកវត្ថុតាងទៅជាមួយ ។ 

ក្រោយពីកើតហេតុរួច ប្រពន្ធជនរងគ្រោះ បានមកដាក់ ពាក្យប្តឹងនៅប៉ុស្តិ៍ដីឥដ្ឋ។ ពេលទទួលបានពាក្យប្តឹងភ្លាមកម្លាំងដីឥដ្ឋសហការការ ជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុកចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវនិងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក ដើម្បីរកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោង០៨:២០នាទី ទើបកម្លាំងជំនាញស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ដីឥដ្ឋ តាមឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំនួន០៤កាំបិតមែន មូលហេតុខ្លួនខឹងនឹងជនរងគ្រោះចូលផ្ទះរបស់ខ្លួនពេលយប់ ព្រោះអីប្រពន្ធរបស់ខ្លួននៅ តែម្នាក់ឯង(ប្រចណ្ឌរយៈពេល២ខែហើយ)។

កម្លាំងជំនាញសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបានស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print