កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបការជួញដូរប្រើប្រាស់គ្រឿងញៀន៣ករណីឃាត់ខ្លួនជនសង្ស័យ៤ នាក់

ចែករំលែក៖

ខេត្តក្រចេះ÷មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះថា តាមប្រសាសន៍ណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកម្លាំងជំនាញបានបង្ក្រាបករណីអារក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣ករណី។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៣០នាទី កម្លាំងជំនាញខេត្តសហការជាមួយស្នាក់ការ៧០៩ ដឹកនាំដោយលោកវរសេនីយ៍ទោនាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស  បានចុះបង្រ្កាប ករណីជួញដូររក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៣ករណី÷

-ករណីទី១នៅក្នុងចំការស្វាយចន្ទី ចំណុចត្រពាំងម្រង ភូមិព្រែកក្តីក្នុង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះជាលទ្ធផល÷ ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ វេន សាវី ហៅវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្តីក្នុង ឃុំស្នួល ស្រុកស្នួល  ខេត្តក្រចេះ ។ មុខរបរ : ធ្វើស្រែចំការ ។

-ករណីទី២ នៅក្នុងចំការកៅស៊ូ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ។ លទ្ធផល÷ ឃាត់ខ្លួន ជនសង្ស័យបានចំនួន១នាក់ឈ្មោះ សន់ សេង ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងទូក ឃុំពេជ្រាដា ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ មុខរបរ : កម្មករជៀជ័រ ។ 

-ករណីទី៣.នៅលើផ្លូវលំ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ,លទ្ធផល÷ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១/ ឈ្មោះ ផៃ សិដ្ឋ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ោដើមស្វាយ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ មុខរបរ កម្មករនិង ២/ ឈ្មោះ ឌី ឡាន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិប៉ោដើមស្វាយ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ មុខរបរ : កសិករ។ 

ដោយមានការចូលរួមពី លោក ម៉ៅ គីមហ៊ួរ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើ តេស្ដទឹកមូត្រ (ទឹកនោម) រកសារធាតុញៀនក្នុងខ្លួនជនសង្ស័យនិងធ្វើការថ្លឹងនិងវេចខ្ចប់សារធាតុញៀន ចំនួន៣សំណុំរឿង។

– ធ្វើតេស្ដទឹកមូត្រ៤នាក់ 

១.ឈ្មោះ វេន សាវី ហៅវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរ : ធ្វើស្រែចំការ។

២.ឈ្មោះ សន់ សេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរ : កម្មករជៀជ័រ។

៣.ឈ្មោះ ឌី ឡាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរ : កម្មករ។

៤.ឈ្មោះ ផៃ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ មុខរបរ : កម្មករ។

លទ្ធផល វិជ្ជមានទាំង៤នាក់ ។

– ធ្វើការថ្លឹងនិងវេចខ្ចប់ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន សរុប៩កញ្ចប់=២៥៥.៤៤ក្រាម។ ក្នុងនោះចែកចេញជា៤នាក់

១.ឈ្មោះ វេន សាវី ហៅវី មាន៥កញ្ចប់=២៤៧.៥៧ក្រាម

២.ឈ្មោះ សន់ សេង មាន១កញ្ចប់=៤.៩៥ក្រាម

៣.ឈ្មោះ ផៃ សិដ្ឋ មាន២កញ្ចប់=២.៧០ក្រាម

៤.ឈ្មោះ ឌី ឡាន មាន១កញ្ចប់=០.២២ក្រាម ។

...

បច្ចុប្ប្នន្ន ជនសង្ស័យនិងវត្ថុតាងខាងលើបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print