Update៖​ ហាង«ចរណៃ»ប្រកាសផ្អាកដំណើរការគ្រប់សាខា យ៉ាងយូរត្រឹមថ្ងៃទី២២ សីហា

ចែករំលែក៖

ភ្នំពេញ៖ ហាង«ចរណៃ» នៅព្រឹកថ្ងៃទី២៣  ខែមិថុនា ឆ្នាំ​២០២៦នេះ បានប្រកាសផ្អាកដំណើរការគ្រប់សាខា យ៉ាងយូរត្រឹមថ្ងៃទី២២ សីហា តែនៅបន្តនិយាយការពារពីភាពត្រឹមត្រូវរបស់ខ្លួន។ នេះ បើតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ chornai.com។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃក្រោយ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សម្រេចផាកពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល ក្រោយរកឃើញថាបានធ្វើអាជីវកម្មបន្លំ និងធ្វើឱ្យអ្នកប្រើប្រាស់ភាន់ច្រឡំរវាងត្រីសាម៉ុន (Salmon) និងត្រីត្រោត (Trout) ដែលជាការរំលោភលើច្បាប់សុវត្ថិភាពម្ហូបអាហារ កាលពីថ្ងៃទី២២ មិថុនា ២០២៦។​

...

ទោះជាខ្លឹមសារនៃការបង្ហោះចង់ជូនដំណឹងទៅកាន់សាធារណជនពីការផ្អាកហាងក្តី ហាងចរណៃ នៅតែប្រកាន់ខ្ជាប់ភាពត្រឹមត្រូវរបស់ខ្លួនថា «យើងខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ យើងខ្ញុំមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ។»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print