ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ៣០ នាទី នៅចំណុចភូមិអណ្តូងពីរ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផែ្នក ជំនាញ នគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅលូន -អង្គរបាន និងសំពៅលូន ចុះស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យនិងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៥ នាក់ ៖
១-ឈ្មោះ ហាន សីហា ភេទប្រុស,២-ឈ្មោះ ពេជ្រ រតនៈវណ្ឌី ភេទប្រុស,៣-ឈ្មោះ បាន បូរី ហៅ ជា ភេទប្រុស
៤-ឈ្មោះ សំអុល រូត ហៅ រ៉ូត ភេទប្រុស។ អ្នកទាំងបួនមានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង៥-ឈ្មោះ ឆុន រ៉ាប៊ី ភេទប្រុស មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
-ដកហូតវត្ថុតាង៖
-កាំបិតចំនួន០៣ដើម
-ពូថៅ ចំនួន០១ដើម
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ បាត់ដំបង 1AP-1083 ចំនួន០១គ្រឿង ។
សមត្ថកិច្ចបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធកាប់លើជនរងគ្រោះ ឈ្មោះជិន ហួរ ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង១០ នាទី ។ នៅពេលសាកសួរពួកគេបានឆ្លើយសារភាពថា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២១ ជាង នៅចំណុចលើដងផ្លូវជាតិ ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពួកគេទាំង០៥នាក់ ពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ដូចខាងលើពិតប្រាកដមែន មូលហេតុជារឿងគំនុំ។
ពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕










