កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងបន្ទាន់ពីជនរងគ្រោះឈ្មោះ តាប់ គឹមទឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកូបធំសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្តីពីករណីលួចឌីណាម៉ូភ្លើង កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។  

ក្រោយទទួលបានបណ្តឹងខាងលើកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច អឿន ភេទប្រុស អាយុ២០ឆ្នាំ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ហើយបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ថន សេងអេង ភេទប្រុស អាយុ២៣ឆ្នាំ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ 

     លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចយកឌីណាម៉ូភ្លើងរបួសដើមបណ្ដឹងពិតប្រាកដ មែន។ 

     ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

      លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

...

   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print