កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ និង​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ចុះ​ធ្វើ​រដ្ឋ​បាល​ចំហរចំនួន​ ០៥ទីតាំង​ ជាទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ២៨នាក់នៅ​ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:  កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ និង​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ចុះ​ធ្វើ​រដ្ឋ​បាល​ចំហរចំនួន​ ០៥ទីតាំង​ ជាទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ២៨នាក់នៅ​ក្រុង​បាវិត។

កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី២៣ ខែ​មិថុនា​ ឆ្នាំ​២០២៦​ លោកវរសេនីយ៍ឯក​ ឡាយ​ ចន្នី​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ សហការ​ជាមួយ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដឹកនាំ​ដោយ​លោក​  ម៉ែន​ ចាន់​រ៉ា​ អភិបាល​ក្រុង​បាវិត ដោយមានការសម្របសម្រួលពី​លោក​ស្រី​ ស៊ុន​ យឺត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត បានចុះ​ធ្វើ​រដ្ឋ​បាល​ចំហ​ និងស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ចំណុច​ផ្ទះ​ជួល​ ចំនួន​ ០៥ទីតាំង​​ ស្ថិត​នៅ​នៅ​ភូមិ​បាវិត​លេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ។

ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ២៨នាក់ ស្រី ០៣នាក់ (ជនជាតិ​វៀតណាម​ ២៦នាក់​ ស្រី​ ០៣នាក់,ជនជាតិ​ចិន​ ០២នាក់​ ប្រុស)។ 

ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print