ភ្នំពេញ៖ បុរសម្នាក់មិនឃេីញចេញពីបន្ទប់ជួលជាច្រេីនថ្ងៃមកហេីយ ដោយពលរដ្ឋធ្វេីដំណេីរឆ្លងកាត់មានធំុក្លិនស្អុយក៏នាំគ្នាគាស់បង្អួចអេីតមេីលស្រាប់តែឃេីញសពមានសភាពហេីមស្អុយបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបន្ទប់ជួលក្បែរផ្សារអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមុំ សារ៉េត ភេទប្រុសអាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលេីទេីបតែលែងលះប្រពន្ធផ្តិតមេដៃ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះហេីយសំងំនៅតែក្នុងបន្ទប់ជួល មិនឃេីញចេញមកខាងក្រៅដោយចាក់សោខាងក្នុង រហូតមកដល់ថ្ងៃកេីតហេតុដោយមានធំុក្លិនស្អុយផងនោះក៏នាំគ្នារាយការណ៍ទៅមេភូមិចុះមកគាស់បង្អួចអេីតមេីលឃេីញសពហេីមស្អុយរលួយបាត់ទៅហេីយ ទេីបរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យជាក់ស្តែង៕ដោយ៖ សុខាសែនជ័យ










