ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់បាត់ស្មារតីត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតរីឯភាគីម្ខាងទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២៣និង០៨នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ កែវ សូដារ៉ា ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ រងរបួសដៃខាងឆ្វេង (សន្លប់បាត់បង់ស្មារតី)។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូឃ្លីកពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JD 4792 ធ្វេីដំណេីរតាមបណមតោផ្លូវបេតុង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LL 0203 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នា ហេីយបានរេចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាល្យរងរបួសធ្ងន់ម្នាក់ស្រាល២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ










