រឿងគំនុំមួយទៀតនៅស្រុកឯកភ្នំដែ​លត្រូវសមត្ថកិច្ចបង្រ្កាបបាន១ក្រុម បន្ទាប់ពីពួកគេកាប់ជនរងគ្រោះរងរបួសនិងម៉ូតូរងការ​ខូចខាត

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២០និង៣០នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំ​រោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករ​ណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយក្មេងទំនើងកើតឡើង០១ករណី​ មា​នជន សង្ស័យមួយក្រុមបាន ធ្វើសកម្មភាពកាប់ទៅលើជនរង គ្រោះឈ្មោះវ៉ិត សាវ័ណហៅវីន ភេទប្រុស មានទីលំនៅក្រុមទី២២ ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឱ្យរងរបួស(របួសស្រាល) ដោយសារជនរង គ្រោះគេចផុតពីមុខកាំបិត ហើយផ្តួលម៉ូតូចោលគេចខ្លួន​ ធ្វើឱ្យជនសង្ស័យកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតដោយអន្លើមុនពេលគេចាកចេញពីកន្លែងកើតហេតុ។

ទទួលបានព័ត៌មានពីជនរងគ្រោះ នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦​ អនុវត្តន៍បទបញ្ជាលោកឧត្តម​សេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការ​នៃស្នង​ការដ្ឋាន​នគរបាលខេត្តបាត់​ដំបង លោកវរសេនីយ៍ឯកឆាយ ម៉ាប់ អធិ​ការនគរ​បាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្រាវជ្រាវស៊ើបអង្កេតកំណត់ មុខសញ្ញា និងឈានទៅនាំខ្លួនជនសង្ស័យឈ្មោះង៉ា ស៊ីណាន ភេទប្រុស មានទីលំនៅភូមិសូ​ភី​១ សង្កាត់រតនះ ក្រុងបាត់ដំបង យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឌុបបក្សពួកខ្លួនទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតប្រាកដមែននៅកន្លែងកើតហេតុខាងលើ ដោ​យសារពួកខ្លួនមានទំនាស់និងគំនុំជា​មួយគ្នាពីពេលកន្លងមក។

តាមចម្លើយសារភាពរបស់ជន​សង្ស័យខាងលើ សមត្ថកិច្ចបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងអធិការដ្ឋាននគរ​បាលស្រុកសង្កែ ដែលមានលោកវរ​សេនីយ៍ទោ យុត តុងហូ ជាអធិការ បានបន្តនាំខ្លួនជនសង្ស័យបានចំនួន​០៣នាក់ថែមទៀតគឺ៖

១-ឈ្មោះម៉ុន វីរះ ភេទប្រុស មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង,២-ឈ្មោះឃុត ស៊ីរ៉ាយុទ្ធ ភេទប្រុស មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់​ដំបង,៣-ឈ្មោះសៅ ពុទ្ធិកា ភេទប្រុស មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់​ដំបង។

-វត្ថុតាងដកហូតរួមមាន៖

១-ម៉ូតូចំនួន១គ្រឿងម៉ាក Kamax Super Pro ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ បាត់ដំបង 1BA-0366 (មធ្យោបាយជិះធ្វើ​សកម្មភាព)ដោយឡែកកាំបិតត្រូវបានគេបោះចោលក្រោយធ្វើ​សកម្មភាព។

...

បច្ចុប្បន្ននគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅ​ស្នងការដ្ឋានដើម្បីអនុវត្តបន្តតាម​ផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print