កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បិទផ្សាយឯកសារវិនិច្ឆ័យដីធ្លី នៅភូមិ១៥​ សង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ លោកសារិន វណ្ណា  ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានថ្លែងថា ចាប់ពីពេលនេះតទៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។ លោកបានលើកឡើងថា កាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាឲ្យប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និងតវ៉ារយៈពេល៣០ថ្ងៃ។ ប៉ុន្តែចាប់ពីពេលនេះទៅត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះ ហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើន ហើយអញ្ជើញប្រជាពលរដ្ឋមកយកនោះទៀតទេ។

លោកសារិន វណ្ណា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ១៥ ម្ដុំសាលាកូលាប សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៣៣០ក្បាលដី នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ដោយឡែកលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងតំបន់      វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្ន័យក្បាលដីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នាដោយមិនត្រូវឲ្យអ្នកដទៃ មកមើលជំនួសពីព្រោះអ្នកដទៃ មិនបានដឹងច្បាស់ពីប្រភេទទ្រព្យ និងទំហំដីពិតប្រាកដរបស់ខ្លួនឡើយ។ លោកបានបន្តទៀតថា ការមកផ្ទៀងផ្ទាត់និងមើលផ្ទាល់របស់ម្ចាស់ដីគឺជាប្រការមួយសំខាន់បំផុតព្រោះថា បើសិនជាយើងឆ្ងល់ប្រការណាមួយ ឬ ទិន្ន័យក្បាលដីរបស់យើងបានបាត់នោះ យើងអាចសាកសួរឬតវ៉ាទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និងធ្វើការកែរតម្រូវ។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីអនុវិស័យ និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានប្រមូលទិន្នន័យក្បាលដីបានចំនួន៦០សង្កាត់ ក្នុងចំណោម សង្កាត់ទាំង៩៦ នៅទូទាំងរាជធានីភ្នំពេញ ដោយប្រមូលទិន្ន័យក្បាលដីបានជាង ១លាន ៥សែនក្បាលដី  បានសម្រេចនឹងចេញប័ណ្ណជូនប្រជាពលរដ្ឋនៅម្ដុំកូលាបចំនួន៣៣០គ្រួសារ ដោយឡែកក្បាបដីចំនួន២០ទៀតមិនទាន់បានចុះបញ្ចីក្បាលដី ព្រោះពួកគាត់នៅពាក់ព័ន្ធផ្ទះខាងលើនឹងផ្ទះនៅខាងក្រោម ដូច្នេះហើយនឹងធ្វើឲ្យនៅពេលក្រោយបន្តទៀត ៕

image9 image5 image7 image6 image8 image1 image2 image3

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print