ស្លាប់និងរបួសជាង ៧០០ នាក់ ដោយរញ្ជួយដីនៅវេណេស៊ុយអេឡា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារប្រទេសអាមេរិកឡាទីនមួយនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣២នាក់ ហើយបង្កឱ្យរបួសច្រើនជាង៧០០នាក់ផ្សេងទៀត។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោកស្រី Rodriguez បានប្រាប់ដូច្នេះថា «គិតត្រឹមវេលានេះ យើងទទួលបានរបាយការណ៍ មានមនុស្សស្លាប់៣២នាក់ និងច្រើនជាង ៧០០នាក់បានរងរបួស ប៉ុន្តែលោកស្រីបានបន្ថែមថា មិនទាន់ទទួលបានទិន្នន័យស្តីពីកន្លែងដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋ La Guaira ដែលស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស នៅឡើយទេ។
កាលពីថ្ងៃពុធ (ពេលវេលាក្នុងតំបន់) គ្រោះរញ្ជួយធំផ្ទួនគ្នាចំនួន២ គឺមួយកម្រិត៧,២រ៉ិចទ័រ និងមួយទៀតកម្រិត៧,៥រ៉ិចទ័រ បានវាយប្រហារចំភាគខាងលិចទីក្រុងការ៉ាកាស។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS បានប៉ាន់ប្រមាណថា វាអាចទៅរួចដែលចំនួនមនុស្សស្លាប់ជាក់ស្តែង ក្នុងហេតុការណ៍គ្រោះមហន្តរាយនេះ គឺដល់ខ្ទង់ពាន់នាក់ ឬច្រើនជាងនេះទៀត៕

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print