ពិធីការិនី World Cup ដ៏ល្បី Diletta Leotta បង្អួតសម្រស់ក្នុងឈុតប៊ីគីនីខ្មៅ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ពិធីការិនីកីឡាបាល់ទាត់ជនជាតិអ៊ីតាលី Diletta Leotta បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងបានបង្ហោះរូបភាពថ្មីមួយអំឡុងពេលសម្រាកលំហែកាយនៅកោះ Ibiza ប្រទេសអេស្ប៉ាញ។

ពិធីការិនីវ័យ 34 ឆ្នាំរូបនេះ ដែលធ្វើការជាមួយ សារព័ត៌មានDAZN កំពុងរីករាយនឹងវិស្សមកាលក្រោយបញ្ចប់រដូវកាលការងារដ៏មមាញឹក និងការផ្សាយព្រឹត្តិការណ៍ World Cup។

ក្នុងរូបភាពដែលនាងបានចែករំលែកលើ Instagram Story នោះ Leotta បានបង្ហាញខ្លួនក្នុងឈុតប៊ីគីនីពណ៌ខ្មៅ ខណៈកំពុងឡើងជណ្តើរចូលទៅកាន់ទូកយ៉ាតប្រណិតមួយ ក្រោយពីចុះលេងទឹកសមុទ្រជាមួយមិត្តភក្តិ។

ម្តាយកូនមួយរូបនេះ បានចំណាយពេលសម្រាកនៅលើទូកយ៉ាតឯកជន ដើម្បីរីករាយជាមួយទេសភាពសមុទ្រដ៏ស្រស់ស្អាតនៃកោះ Balearic ហើយរូបភាពរបស់នាងបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានជាង 9.4 លាននាក់។

កាលពីសប្ដាហ៍មុន Leotta ក៏បានចែករំលែករូបភាពជាច្រើនពីដំណើរទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីបំពេញការងារផ្សាយការប្រកួតដំណាក់កាលដំបូងនៃ FIFA World Cup 2026 ផងដែរ។

អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរលើបណ្ដាញសង្គម ដោយអ្នកខ្លះបានហៅនាងថា «ស្រស់ស្អាតខ្លាំង», «ជាតារាដែលខ្ញុំចូលចិត្តបំផុត» និង «ជាបុគ្គលម្នាក់ដែលអ្នកគាំទ្រទូទាំងពិភពលោកតាមដាន»។

Leotta គឺជាភរិយារបស់អតីតអ្នកចាំទី Loris Karius ហើយនៅតែជាមុខមាត់ដ៏លេចធ្លោមួយក្នុងវិស័យផ្សាយកីឡាបាល់ទាត់អឺរ៉ុប៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print