នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនក្មេងទំនើង២ក្រុមឃាត់ខ្លួនបាន៣នាក់នឹងកំពុងតាមស្វែងរក៧នាក់ទៀត

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ÷ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លេីវិធានការក្ដៅចំពោះករ​ណីក្មេងទំនើងបង្កការអុក​ឡុ​កតាមផ្លូវសាធារណៈដេញវាយនិងគប់គ្នា​ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច​ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ វេ​លា​ម៉ោង២២និង៥៣នាទី ចំណុ​ចភូមិ​ក្រាំងចចាត ឃុំម​ហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២ក្រុម។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាល

ស្រុ​កភ្នំស្រួចបាន​ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ​ 

ស​ន្ដិសុ​ខ​សហការជាមួយជំនាញ​ពា​ក់ព័ន្ធបេីកការស្រាវ​ជ្រាវតាមវិធា​ន​ការជំនាញ​ដោយសហការជាមួ​យ​ប​ណ្ដាអធិ​ការដ្ឋាននគរបាលស្រុកសំរោងទង​ ឈានទៅកំណត់មុខ​ស​ញ្ញាក្មេងទំនើង​ បានចំនួន២ក្រុម៖.ក្រុមទី១​ មានគ្នាចំនួន​៧នាក់(បានគេចខ្លួនក្រោយធ្វេីសកម្មភាព)​។

ក្រុមទី២​ មានគ្នាចំនួន​៥នាក់​(ស្ថានភាពគេចខ្លួន២នាក់​ ឃាត់បាន​ ៣នាក់)

១-ឈ្មោះ ខុន សុផាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ​ ២-ឈ្មោះ ឆេង ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ​ ៣-ឈ្មោះ ជួង អ៉ីឈៀន ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិស្រែត្រែង ឃុំធម្មតាអរ ស្រុកសំរោងទង ។ 

សមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ដេីម្បីសា​កសួរនិងពិនិត្យលេីភស្ដុតាង​ ជាក់​ស្ដែង​ ក្មេងទំនេីងបានឆ្លើយថាពួកខ្លួនពិតជាបានធ្វើ​សកម្មភាពដេញគប់និងវាយគ្នានៅចំណុចភូមិឃុំខា​ងលើពិតប្រាក​ដមែន​ មូលហេតុក្រុ​មម្ខាងទៀតដេញកាប់ទេីបតប​ តដោយកណ្ដាប់ដៃវិញ។ 

បច្ចុប្បន្នក្រោយបញ្ចប់នីតិវិធីផ្នែកព្រហ្មទណ្ឌបានកសា​ង​សំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំព​ង់ស្ពឺ​ ចំណាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print